មិននឹកស្មាន លុយត្រឹមតែ៥០០ ដុល្លាកែប្រែវាសនានារីវ័យក្មេងមកពីខេត្តបាត់ដំបងពីរបងប្អូន

21

ខណៈដែលទីផ្សារអនឡាញនៅក្នុងប្រទេសកម្ពុជាកំពុងតែរីកដុះដាលដូចផ្សិត ជារឿងមួយគួរឲ្យកោតសរសើរបំផុតកញ្ញា ស៊ឹម អាលីហ្សា ដែលគេស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន 2 sister Brand បានទម្លាយពីជីវប្រវត្តិដ៏ជូរចត់មុនទទួលបានភាពជោគជ័យរហូតមកទល់សព្វថ្ងៃនេះ។

ការខិតខំប្រែងរបស់កញ្ញា ស៊ឹម អាលីហ្សា ២នាក់បងស្រីបានឆ្លងកាត់នៅឩបសគ្គជាច្រើនទម្រាំតែមានថ្ងៃនេះ ដំបូងនាង និងបងស្រីគ្រាន់តែជាអ្នកលក់ខោអាវនៅតាមអនឡាញធម្មតា ដែលមានដើមទុនក្នុងដៃត្រឹមតែ៥០០ដុល្លារតែប៉ុណ្ណោះ ដែលមានស្រុកកំណើតលើទឹកដីខេត្តបាត់ដំបង ដោយបានតស៊ូជម្នះរាល់ឧបសគ្គដោយមិនខ្លាចនឿយហត់ទាំងដែលខ្លួនកំពុងតែស្ថិតនៅក្នុងវ័យសិក្សា ក្លាហានពីដើមទុនតិចតួចស្តួចស្តើងឡើងទៅយកខោអាវនៅក្នុងប្រទេសថៃយកមកលក់ ទាំងដែលខ្លួនមិនធ្លាប់បានទៅឬស្គាល់ទីនោះសោះ និងពុំចេះនិយាយភាសាថៃនោះឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ កញ្ញា ស៊ឹម អាលីហ្សា និងបងស្រីបែកគំនិតដោយនឹកឃើញចង់បង្កើតមុខរបរថ្មី បទពិសោធន៍ថ្មី ក៏បានសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា “2sister Brand ដែលខិតខំសន្សំបានមកពីការលក់ខោអាវ ព្រោះវាជាសមត្ថភាពពិត និងជាញើសឈាមសុទ្ធសាធរបស់បងប្អូនស្រីទាំងពីរនាក់ រហូតទទួលបានជោគជ័យ និងភាពល្បីល្បាញទាំងនៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។

កួរបញ្ជាក់ផងដែរថាក្រុមហ៊ុន 2sister Brand បាននាំចូលផលិតផលថ្មីដែលកំពុងតែទទួលបានការគាំទ្រ និងផ្ទុះខ្លាំងនៅលើទីផ្សារអនឡាញប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយផ្តោតសំខាន់ទៅលើគុណភាព តម្លៃ ចំពោះផលិតផលនេះមានតែ៣មុខ Night cream, Sun Cream និងហ្វូម ក្នុងមួយឈុតតម្លៃត្រឹមតែ១២ដុល្លារ ហើយងាយស្រួលសម្រាប់តំណាងចែកចាយយកទៅលក់បន្តផងដែរ៕

អត្ថបទដោយ៖ ជន សុភក្ត្រ័