ផ្អើល! ស្លៀកពាក់ខោមិនខោអាវមិនអាវ តែគូស្វាមីភរិយា១គូមានលុយជិត៥លានដុល្លារ ទៅទិញដី៥០ឡូតិ៍

127

មនុស្សកុំមើលងាយមនុស្សឃើញស្លៀកពាក់ខោមិនខោអាវមិនអាវ កុំគិតថាគេគ្មានលុយដូចខ្លួនឲ្យសោះជាក់ស្ដែងគូស្វាមីភរិយាមួយគូ ឃើញស្លៀកពាក់សាមញ្ញាបំផុតតែមានលុយរាប់លានដុល្លារទៅទិញដីធ្វើឲ្យផ្អើលអស់មហាជនពេញហ្វេសប៊ុក នឹកស្មានមិនដល់។

បើតាមហ្វេសប៊ុកមួយមានឈ្មោះកញ្ញា ស្រី ពេជ្រ បង្ហោះនៅមុននេះបន្ដិចបានសរសេររៀបរប់ថា៖”ថ្ងៃនេះហួសចិត្តខ្លាំងណាស់ចូលលក់ដីឡូតិ៍រយៈពេលមួយឆ្នាំហើយមិនដែលប៉ះភ្ញៀវបែបហ្នឹងសោះពីដំបូងគាត់ឆាតមកខ្ញុំគាត់ចង់ណាត់ជួបខ្ញុំនៅអ៊ីអន។ ពេលនោះ ស្ទាក់ស្ទើរមិនចង់ទៅព្រោះមិនដែលស្គាល់ទើបមិនហ៊ានចង់ទៅតែមានអីពេលទៅគាត់ណាត់ជួបញ៉ាំកាហ្វេ៣នាក់គ្រួសារគាត់ “។

ហ្វេសប៊ុកដដែលបន្ថែមថា ពេលនោះគាត់ពីរនាក់ប្ដីប្រពន្ធបានសួរជីវភាពរបស់ខ្ញុំ ហើយខ្ញុំក៏និយាយត្រង់ៗដាក់ទៅគាត់មិនដឹងថាគាត់ជាជំទាវគាត់ថាស្គាល់ក្មួយឯងតាម ហ្វេសបប៊ុកចំនួន ៦ ខែហើយ។ គាត់ថាឃើញចំណុចល្អខ្ញុំជាច្រើនដែលគួរឲ្យស្រឡាញ់នៅក្នុងហ្វេសប៊ុក គាត់សរសើរខ្ញុំថាជាក្មេងអាយុ១៩ឆ្នាំ តែចេះមានការតស៊ូជាច្រើន គាត់ថាបើអ៊ុជួយទិញដី៥០ឡូតិ៍ តើក្មួយសប្បាយចិត្តទេ?”។
ក្រោយលឺគាត់ទាំងពីរ មានប្រសាសន៍ថាចង់ជួយទិញដីខ្ញុំភ្លាមៗនោះខ្ញុំភ្ញាក់ផ្អើល និងរំភើបខ្លាំងណាស់ ព្រោះមិននឹកស្មានថាគាត់ចង់ជួយទិញដីខ្ញុំ៥០ឡូតិ៍។ ព្រោះខ្ញុំជាបុគ្គលិកអចលនទ្រព្យពេលលឺពួកគាត់ចង់ជួយទិញដីអ៊ីចឹងអ្នកណាមិនអរស្ទើរហោះទៅ។

ដី៥០ឡូតិ៍ដែលពួកគាត់ទិញហ្នឹងបើគិតជាលុយវិញ ៤.៩៥០.០០០ បួនលានប្រាបួនសែនប្រាំម៉ឺនដុល្លារខ្ញុំក៏មានការតភ្ជាប់និងការដូរប្រូម៉ូសិនចុះតម្លៃតែគាត់អត់យកសោះឲ្យលុយភ្លាមៗទាំងអស់តែគាត់សុំមិនឱ្យផុសរូបគាត់សុំមិនឲ្យបញ្ចេញឈ្មោះគាត់៕

ប្រភព៖ Pkay TV

អត្ថបទ៖ ដោយ សុភ័ក្រ្ត