MV បទ “Crush ធ្វើពើ” របស់អ្នកលក់អនឡាញល្បីឈ្មោះ អាជី ឆក់យកបេះដូងយុវវ័យទទួលបានការគាំទ្រខ្លាំង

3

មុននេះបន្ដិចអ្នកលក់ឡេល្បីឈ្មោះស្រីស្អាត អាជី បានចេញ MV បទចម្រៀង “Crush ធ្វើពើ” របស់ខ្លួនជាផ្លូវការហើយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពិសេសគឺមិត្តយុវវ័យតែម្ដងព្រោះត្រូវសាច់រឿងរបស់គេ។


ជាក់ស្ដែងគ្រាន់តែ MV បទ “Crush ធ្វើពើ” ចេញមិនទាន់បានប៉ុន្មាននាទីផងមានអ្នក Like ចែករំលែកតៗគ្នារាប់ពាន់នាក់ឯណោះជាមួយពាក្យពេចន៍ Comment សរសើរថា៖” ឡូយម្ល៉េះទេអាយដល ចេញបទ “Crush ធ្វើពើ” នេះត្រូវចិត្តខ្ញុំខ្លាំងណាស់ ដូចសាច់រឿងខ្ញុំខំតាម Crush គេរាប់ខែឆ្នាំ តែគេនៅធ្វើពើដូចមិនដឹងរឿងអ្វី។ សង្ឃឹមថាគេនឹងដឹងថាខ្ញុំលួច Crush លើគេពេលដែលឃើញខ្ញុំ Share បទចម្រៀងអាយដល”។


បទចម្រៀង” Crush ធ្វើពើ” ដែលបកស្រាយដោយអ្នកលក់ឡេល្បីឈ្មោះ អាជី នេះដែរជាប្រភេទបទបែបមនោសញ្ចេតនា និយាយរៀបរាប់ពីស្នេហាយុវវ័យដែលនារីវ័យក្មេងម្នាក់ ខំតាមលួចស្រឡាញ់បុរសរូបសង្ហាម្នាក់ ព្យាយាមធ្វើគ្រប់យ៉ាងឲ្យគេដឹងតែនាង មិនហ៊ានសារភាពនោះទេ ធ្វើយ៉ាងណាឲ្យបុរសនោះដឹងដោយខ្លួនឯង ព្រោះនាង ជាស្ដ្រីភេទបើទៅសារភាពប្រាប់គេថាខ្លួនស្រឡាញ់បុរសម្នាក់ហ្នឹងមិនកើតឡើយ។


ជាមួយអាម្មណ៍លេងសើចស្រីស្អាត អាជី បាននិយាយរៀបរាប់ថា៖” ចម្រៀងមួយបទនេះត្រូវសាច់រឿងខ្ញុំតើបង ពេលខ្លះខំស្រឡាញ់ចាប់អារម្មណ៍គេ តែគេដូចអត់សូវចាប់អារម្មណ៍យើង អ៊ីមានតែធ្វើកាយវិកាយ៉ាងណាឲ្យគេចាប់អារម្មណ៍ថាយើងលួចស្រឡាញ់គេ។ ដូច្នេះខ្ញុំសូមផ្ដាំទៅបុរសទាំងអស់ថាបើនារី លួចក្រាស់ហើយបង្ហាញកាយវិកាថាគេចាប់អាម្មណ៍ហើយ កុំធ្វើពើមិនដឹងបង្ហាញក្ដីស្រឡាញ់ទៅនាងវិញ បើយើងគ្មានចិត្តលើគ្មានចិត្តគួរប្រាប់នាង ឲ្យដឹង”៕