ប៉ះគ្នាជាមួយ 2Sister Brand លើកដំបូង ឈិន រតនៈ ទម្លាយអារម្មណ៍ពិតខ្ទេចខ្ទីគ្មានសល់ដល់ថ្នាក់ធ្វើឲ្យCEO ស្រីវ័យក្មេងទាំងញញឹមបិទមាត់មិនជិត

4

កាលពីពេលថ្មីៗនេះក្រុមហ៊ុន អិនហ្សិតប្រែន ឯ.ក ដែលមានបងប្អូនស្រី២នាក់ ឬ ហៅថា 2Sister Brand ជាអគ្គនាយិកានោះ បានធ្វើពិធីសិក្ខាសាលាគម្រប់ខួបមួយឆ្នាំរបស់ខ្លួននៅទន្លេបាសាក់១ ក្រោមវត្តមានតំណាងចែកចាយ និងភ្ញៀវកិត្តិយសអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករផងដែរ។


ក្នុងនោះតារាចម្រៀងកញ្ញា ឈិន រតនៈ ដែលជាតារាកិត្តិយសបាននិយាយរៀបរាប់ថា នេះគឺជាលើកទី១ហើយដែលខ្លួនបានប៉ះជាមួយអគ្គនាយិកា វ័យក្មេង 2sister Brand របស់ក្រុមហ៊ុន អិនហ្សិតប្រែន ឯ.ក ។ អ្វីដែលសំខាន់គ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន 2Sister Brand គឺល្អប្រើខ្លាំងណាស់ គុណភាពល្អតម្លៃសមរម្យរីឯកាវេចខ្ទប់ និងការឌីហ្សាញគឺទាក់ទាញខ្លាំងណាស់។


មួយវិញទៀត ស្បែកមុខកញ្ញា ស្រស់ស្អាតនេះដោយសារតែប្រើផលិតផលថែរក្សាស្បែកមុខរបស់ 2Sister Brand នេះ។ ដូច្នេះប្រសិនបើបងប្អូនចង់បានស្បែកមុខសស្អាតភ្លឺរលោងដូច ឈិន រតនៈ អាចជ្រើសរើសជាមួយផលិតផល 2Sister Brand យកទៅប្រើប្រាស់បានធានាថាមិនខកបំណងឡើយ។

ក្នុងពិធីសិក្ខាសាលានេះដែរអគ្គនាយិកាស្រីវ័យក្មេងទាំងពីររបស់ក្រុមហ៊ុន អិនហ្សិតប្រែន ឯ.ក វត្តមានកញ្ញា ឈិន រតនៈ មកថ្ងៃនេះក្នុងនាមជាតារាកិត្តិយសបកស្រាយបទចម្រៀងឲ្យពុកម៉ែបងប្អូនដែលជាតំណាងចែកចាយ 2Sister Brand ឲ្យបានសប្បាយរីករាយ តែនៅថ្ងៃខាងមុខក្រុមហ៊ុន អិនហ្សិតប្រែន ឯ.ក នឹងជ្រើសរើសតារាចម្រៀងរូបនេះធ្វើជាអ្នកតំណាងឲ្យក្រុមហ៊ុនតែម្ដង មិនជ្រើសយកអ្នកណាផ្សេងឡើយ។

អគ្គនាយិកាវ័យក្មេង បានរៀបរាប់ទៀតថា៖” សម្រាប់សិក្ខាសាលានេះដែរក្នុងគោលបំណងពង្រឹងតំណាងចែកចាយ និងគម្រប់ខួបមួយឆ្នាំក្រុមហ៊ុនអិនហ្សិតប្រែន ឯ.ក។ បច្ចុប្បន្ននេះខាងក្រុមហ៊ុនខ្ញុំមានតំណាងចែកចាយ៣ពាន់នាក់។ ត្បិតក្រុមហ៊ុន យើងបើកដំណើរការបាន១ឆ្នាំមែនពិតតែទទួលបានការគាំទ្រខ្លាំងពីអតិថិជន ទាំងក្នុង និងក្រៅប្រទេសផងដែរ។

គ្រប់ផលិតផលរបស់ក្រុហ៊ុន អិនហ្សិតប្រែន ឯ.ក ទាំងអស់គឺនាំចូលមកពីប្រទេសថៃ ដែលផលិតតាមវត្ថុធាតុដើមមកពីកូរ៉េ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក កាន់តែប្រើកាន់តែមានទំនុកចិត្តខ្ពស់៕