វិធីសាស្រ្ត៤ យ៉ាងដែលមហាសេដ្ឋីលំដាប់ពិភពលោកអនុវត្តបានេជោគជ័យជាទីគាប់ចិត្ត

2

ជារឿងធម្មតានោះទេ មនុស្សម្នាក់ៗតែងតែមានក្តីប្រាថ្នាចង់ក្លាយទៅជាអ្នកមាន ហើយក៏មានមនុស្សមិនតិចដែរដែលមានមហិច្ចតាចង់ក្លាយទៅជាមហាសេដ្ឋី។ ហើយអ្នកខ្លះក៏ធ្វើបានជោគជ័យ រីឯខ្លះទៀតក៏បានត្រឹមតែយប់យន្តសុបិន្តយូរតែប៉ុនណោះ។ ខាងក្រោមនេះគឺជាវិធីសាស្រ្ត៤ យ៉ាងដែលមហាសេដ្ឋីលំដាប់ពិភពលោកអនុវត្តបានេជោគជ័យជាទីគាប់ចិត្ត៖

១. ការធ្វើវិនិយោគ ដោយចាប់ផ្ដើមពីការសន្សំប្រាក់

វាមិនមែនជាការងាយស្រួលនោះដែលអ្នកអាចសន្សំប្រាក់ឲ្យបាន ១លានដុល្លារនោះ។ ក៏ប៉ុន្ដែ អ្នកអាចយកប្រាក់សន្សំទាំងនោះទៅធ្វើការវិនិយោគទើបទ្រព្យសម្បត្តិរបស់មានការកើនឡើងឆាប់ជាង​ ហើយចំណេញពេលវេលាទៀតផង។ ករណីនេះ ត្រូវការមនុស្សដែលមានវិន័យនិងការប្ដេជ្ញាចិត្តខ្ពស់សម្រាប់ការចំណាយប្រចាំថ្ងៃរបស់ពួកគេ នៅក្នុងរយៈពេលវែងមួយ ដើម្បីសម្រេចគោលបំណងនៅក្នុងការប្រមូលប្រាក់ទៅវិនិយោគ។ នៅក្នុងការស្រាវជ្រាវរបស់ Corley មានមនុស្សប្រមាណតែ ២២ភាគរយប៉ុណ្ណោះ ដែលជ្រើសរើសនូវការសន្សំជាដើមទុនសម្រាប់វិនិយោគ ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។ យ៉ាងណាមិញ Corley យល់ថាចំណុចនេះមានភាពងាយស្រួលជាងគេ និងមានឆាប់រហ័សជាងគេផងដែរ ព្រោះមានមហាសេដ្ឋីភាគច្រើនសុទ្ធតែប្រមូលលាភសក្ការៈពីការវិនិយោគនេះ។ ភាគច្រើនបុគ្គលដែលបានអនុវត្តនូវគោលការណ៍នេះ ច្រើនទទួលបាននូវជោគជ័យពេលពួកគេមានអាយុខ្ទង់ ៣០ ទៅ ៤០ ឆ្នាំ។

២.​ ដើរតាមក្ដីស្រមៃធំ

ក្នុងចំណុចនេះ អ្នកត្រូវមានក្ដីស្រមៃឲ្យបានធំ ដើម្បីឲ្យក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្តម្ភ។ យ៉ាងណាមិញ ចំណុចនេះប្រហែលជាពិបាកខ្លាំងបន្ដិចហើយ​​ ព្រោះអ្នកត្រូវដើរតាមក្ដីស្រមៃ​ រួចធ្វើការព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីសម្រេចវាឲ្យបាន ក៏ប៉ុន្ដែមានបុគ្គលជោគជ័យជាច្រើនដែលសុទ្ធតែដើរតាមក្ដីស្រមៃរបស់ពួកគេ។ បើតាមការស្រាវជ្រាវរបស់ Corley បានបង្ហាញថា ដើម្បីដើរឆ្ពោះទៅរកគោលដៅរបស់អ្នក អ្នកត្រូវទទួលរងនូវសម្ពាធជាច្រើនមកពីគ្រប់មជ្ឈដ្ឋាន ដែលពេលខ្លះវាខ្លាំងសឹងតែមិនអាចទ្រាំបាន តែយ៉ាងណាអ្នកត្រូវតែទ្រាំ។ គួរបន្ថែមថា មានមនុស្សតែ ២៨ ភាគរយប៉ុណ្ណោះដែលអនុវត្តនូវគោលការណ៍នេះ ហើយពួកគេត្រូវប្រើរយៈពេលជាង ១០ ឆ្នាំទើបអាចសម្រេចនូវគោលដៅមួយនេះបាន។

 ៣. ព្យាយាមធ្វើការដើម្បីឡើងដំណែងឲ្យកាន់តែខ្ពស់

ក្នុងចំណុចនេះវាអាចជាគន្លឹះមួយសម្រាប់អ្នកដែលធ្វើការនៅតាមក្រុមហ៊ុនធំៗ ឬតាមស្ថាប័ននានា ព្រោះការឡើងដំណែងនឹងធ្វើឲ្យប្រាក់ខែរបស់អ្នកមានការកើនឡើងផងដែរ។ មួយវិញទៀត វាទាមទារឲ្យអ្នកធ្វើខ្លួនឲ្យក្លាយជាបុគ្គលគំរូ និងខិតខំប្រឹងប្រែងធ្វើការឲ្យបានខ្លាំងជាងបុគ្គលធម្មតា។ ក្នុងការស្រាវជ្រាវរបស់លោក Corley បានបង្ហាញថា មានបុគ្គលជោគជ័យប្រមាណ ៣១ ភាគរយអនុវត្ដនូវគោលការណ៍មួយនេះ ហើយពួកគេត្រូវប្រើរយៈពេលអស់ជាង ២០ ឆ្នាំ ទើបអាចដើរដល់គោលដៅដែលពួកគេចង់បាន។

៤. បង្កើតជំនាញមួយឲ្យខ្លួនឯង

ជំនាញខុសពីទេពកោសល្យ ព្រោះជំនាញត្រូវការចំណាយរយៈពេលយូរ ដើម្បីធ្វើការសិក្សារៀនសូត្រ និងការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីអភិវឌ្ឍន៍វាបាន ដែលមានដូចជា ជំនាញខាងផ្នែកតន្ត្រី គូរគំនូរជាដើម។ ដូចនេះ អ្នកមានប្រឹងប្រែងខ្លាំង និងមានភាពអត់ធ្មត់ ហើយប្រើពេលយូរទម្រាំវាបញ្ចេញនូវផ្លែផ្កាឲ្យអ្នកបានឃើញ។​ តាមការស្រាវជ្រាវរបស់លោក Corley បានបង្ហាញថាមានមនុស្សតែ ១៩ ភាគរយប៉ុណ្ណោះ ដែលធ្វើរឿងនេះបានជោគជ័យ ហើយអាចបង្កើតបានទ្រព្យសម្បត្តិ នៅចន្លោះរយៈពេលប្រមាណ ២០ ឆ្នាំ ដើម្បីពង្រឹងសមត្ថភាព។ ះ្ល្បើតបានលធ្វើរឿងនេះបានជោគជ័យ ្រើរយ

សរុបមក តាមរយៈមាគ៌ាទាំង ៤ ខាងលើ អ្នកអាចធ្វើការវិនិច្ឆ័យបានថាតើមាគ៌ាមួយណាដែលសាកសមជាមួយអ្នក ដើម្បីអ្នកអាចអនុវត្តន៍ទៅមានប្រសិទ្ធភាព ហើយអាចបង្កើតនូវទ្រព្យសម្បត្តិបានច្រើនដូចទៅនឹងអ្វីដែលអ្នកចង់បាន៕

ប្រភព៖ CNBC