ក្រោយហើរចេញពីទ្រនំចាស់ចូលទ្រនំថ្មី ព្រាបសុវត្ថិ និពន្ធចម្រៀង និងច្រៀងខ្លួនឯកលើកដំបូងផ្ទុះការសរសើ

22

ជាលើកដំបូងហើយដែលកំពូលតារាចម្រៀងដ៏ល្បីឈ្មោះលោក ព្រាប សុវត្ថិ បាននិពន្ធ Melody និងច្រៀងដោយខ្លួនឯង ក្រោយលោកបានក្លាយជាតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra ។

មួយបទនេះ Melody ពិតជាឡូយខ្លាំងណាស់ដែលមានចំណងជើងថា “ទុក្ខធំស្ទួនគ្នា” បាននិយាយពីប៉ះពាល់ផលវិបាកសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងការវាយប្រហារដោយសារទឹកជំនន់ បានបំផ្លិចបំផ្លាញនិងប៉ះពាល់ជាច្រើនចំពោះប្រជាជនខ្មែរ។ ខ្មែរជួយខ្មែរ មិនឧបដៃឈរមើល គេសង្កេតឃើញថា មានសប្បុរសជនជាច្រើន បានលេចមុខយ៉ាងសកម្ម ក្នុងការជួយស្រោចស្រង់ និងជួយគ្នា ក្នុងគ្រាលំបាក ដូចពាក្យស្លោករបស់សម្តេច តេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិយាយ ជួយគ្នាក្នុងគ្រាក្រមានមិត្តល្អក្នុងគ្រាលំបាក។

ក្រោយបទចម្រៀងមួយបទនេះចេញមិនទាន់បានប៉ុន្មានផង មានមហាជនជាច្រើនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រោះជាលើកទីមួយហើយ ដែលជាបទដំបូងដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ និពន្ធ Melody ដោយខ្លួនឯង និងច្រៀងដោយខ្លួន បទនេះត្រូវបានមហាជនជាច្រើនផ្ទុះការកោតសរសើរ ជាពិសេសអត្ថន័យចម្រៀងស្តាប់ហើយពិតជាមានន័យ និងអន្លង់អន្លោចខ្លាំងណាស់៕

 

ប្រភព៖ Pkay TV

អត្ថបទដោយ៖ សុភ័ក្រ្ត