អាចារ្យធំក្តៅក្រហាយ ប្រតិកម្មខ្លាំងៗដាក់សោភ័ណ្ឌកក្តដា និង​ស្នើសុំសមត្ថកិច្ចចាត់វិធានការលើបុគ្គលរូបនេះ

46

កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ មានមហាជន​ជាច្រើនបង្ហាញ​ការភ្ញាក់ផ្អើលបន្ទាប់ពីឃើញអន្ទិត កក្កដា  សុភ័ណ្ឌ ហ៊ានយករូបព្រះ​សង្ហានៃព្រះ​រាជាណាចក្រ​កម្ពុជាមកប្រើក្នុងការពីធីចុះហត្ថលេខាជាទូតសុឆន្ទ:របស់ខ្លួន។

ក្រោយឃើញបែបនេះភ្លាម មិនទុកចាំស្អែកអាចារ្យធំ​ដែលមហាជនស្គាល់​ច្បាស់ជាបុគ្គល​មួយរូបស្រឡាញវប្បធម៍ប្រពៃណីខ្មែរបានចេញមុខដាក់ចំៗថា៖ តើមនុស្សទាំង២ក្បាលនេះ​មកពីណា? ជាតិសាសន៍អ្វី? បានជាប្រហើន ហ៊ានយក ព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា  មកប្រើបន្ទាបដល់ថ្នាក់នេះ? សូមអាជ្ញាធរ មេត្តាត្រួតពិនិត្យបទល្មើសនេះ។

ភ្លាមៗផងដែរ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បានចេញមុខសុំ​ទោសដល់មហាជន​ដោយបានរៀប​រាប់ថា ខ្ញុំសូមទោសចំពោះការប្រើក្រប​ព្រះសង្ហារ​ក្នុងពិធីចុះហត្ថលេខា​ជាទូតសុឆន្ទៈ​ជាមួយ​គ្លីនីចមេត្រី ជាដំបូង ខ្ញុំពិតជាសោកស្តាយណាស់​ហើយខ្ញុំក៏សូមទោស​ជាខ្លាំងទៅ​កាន់បង​ប្អូនទាំងអស់គ្នាចំពោះរឿងដែលបានកើតឡើងកន្លងទៅពាក់ព័ន្ធនិងការប្រើប្រាស់ក្របមានរូបព្រះសង្ហារ។

ខ្ញុំពិតជាពុំបានដឹងកិច្ចការនៃការរៀបចំនេះទេ ព្រោះថាខាងពិធីការរបស់ក្រុមហ៊ុនជាអ្នករៀបចំ ហើយក្នុងនាមខ្ញុំទៅចុះហត្ថលេខានោះគឺទៅក្នុងនាមជាទូតសុឆន្ទៈរបស់គ្លីនិចនោះតែប៉ុណ្ណោះ។

ជាមួយនិងកំហុសមួយនេះ សូមបងប្អូនទាំងអស់មេត្តា​អភ័យទោសដល់រូបខ្ញុំ​ក៏ដូចជាខាងគ្លីនិចផង។ ខ្ញុំ និងគ្លីនីចក៏សូមសន្យាថា និងខំប្រឹងធ្វើការស្វែងយល់ សិក្សាអោយបានច្បាស់ដើម្បីឲ្យបានត្រឹមត្រូវមុននិងរៀបចំកម្មវិធីណាមួយ៕

ប្រភព៖ Dermdoung News

អត្ថបទដោយ៖ សុភ័ក្រ្ត