គន្លឹះសំខាន់ៗ៧ចំណុច ដែលអ្នកអាចរៀនពី CEO វ័យក្មេង តេង ដាណា ដើម្បីលក់អនឡាញដាច់ខ្លាំងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស

1154

ក្រោយពីជោគជ័យខ្លាំងទាំងខ្លួននៅវ័យក្មេងខ្ចីនៅលើវិថីអាជីពអនឡាញជាច្រើននៅក្នុងដៃរួចមកកញ្ញារូបស្រស់ ត្រេមុខស្រស់ផូរផង់ដូចកូនកាត់អ៊ឺរ៉ុប តេង ដាណា ហៅអាម៉ី ដែលជាអគ្គនាយិកាវ័យក្មេងរបស់ក្រុមហ៊ុនគ្រឿងសម្អាងល្បីឈ្មោះ AH GI LEADERS & TENG DANA CO.,LTD នោះបានចូលខ្លួនមកចែករំលែកគន្លឺះសំខាន់ៗចំនួន៨ចំណុចសំខាន់ៗបើចង់លក់អនឡាញឆាប់ដាច់ និងក្លាយជាអ្នកមានត្រឹមមួយប៉ប្រិចភ្នែក។

CEO វ័យក្មេង តេង ដាណា បានបង្ហើបថាគន្លឹះទាំង៧ចំណុចសំខាន់ៗនោះរួមមាន៖

១.ការសិក្សាស្រាវជ្រាវអំពីផលិតផលឬសេវាកម្មក្នុងការចាប់ផ្ដើមលក់ ដើម្បីធានានូវគុណភាព និងគុណតម្លៃជូនអតិថិជន។ ត្រូវដឹងរាល់ផលិតផលឬសេវាកម្មដែលយលើងលក់នៅលើទីផ្សារមានប្រភពច្បាស់លាស់។ ដើម្បីធានាផលិតផលឲ្យស្របច្បាប់ យើងត្រូវទៅចុះបញ្ជីនៅក្រសួងពាណិកជ្ជកម្ម វិញ្ញាប័ណ្ណបត្រពីក្រសួងប្រទិវេតន៍ ត្រឹមត្រូវដែលអាចដាក់លក់លើទីផ្សារបាន និងប្រកាសពីអាស័យដ្ឋានក្រុមហ៊ុនឲ្យបានច្បាស់ាល់។

២.ទំនួលខុសត្រូវចំពោះផលិតផល ដើម្បីក្លាយជាក្រុមហ៊ុនផ្ដល់សិទ្ធនូវផលិតផលនូវផលិតផល ឬសេវាកម្មដ៏ល្អបំពេញតម្រូវការអតិថិជន ដោយអនុលោកតាមគោលការនៃក្រុមហ៊ុន ជាមួយនឹងកិច្ចសន្យាច្បាស់លាស់រវាងដៃគូសហការណ៍ ដើម្បីឲ្យយើងអាចផ្ដល់ដល់អ្នកប្រើប្រាស់ នូវការផ្ដល់ជូនរបស់យើង។ ជាមួយទស្សនៈនឹងបេសកម្មទៅលើទំនួលខុសត្រូវចំពោះគុណភាពតម្លៃ និងគោលការណ៍ស្ដីពីក្រមសិលិ៍ធម៌ របស់ក្រុមហ៊ុន ធានាសុវត្ថិភាពផលិតផលជូនដល់អតិថិជន ក្នុងការប្រើប្រាស់។

៣ កំណត់អតិថិជនគោលដៅ ម្ចាស់អាជីវកម្មឆ្លាតវៃ និងអ្នកទីផ្សារដែលវាងវៃ គឺជាអ្នកដែលស្វែងយល់កំណត់ក្រុមអតិថិជន របស់ខ្លួនឲ្យបានត្រឹមត្រូវ ដូចនេះហើយទើបមានការប្រែប្រួលខ្លាំងទៅលើការធ្វើយុទ្ធសាស្រ្ដដោយម្ចាស់អាជីវកម្ម និងអ្នកទីផ្សារកាន់តែច្រើនឡើង និងងាកមកផ្ដោតលើការផ្សព្វផ្សាយតាមបណ្ដាញសង្គមយក្ស Face book ។ត្រូវចេះកំណត់ថាអតិថិជនមួយណា ដែលមកម្ដងហើយម្ដងទៀត តើអតិថិជនមួយណាដែលតែងតែប្រាប់ និងណែនាំអ្នកដទៃ ពីអាជីវកម្មរបស់អ្នក ត្រូវចេះកំណត់ភេទអាយុ ទីតាំងចំណាប់អារម្មណ៍ និងតួនាទី ឬតំណែងក្នុងការកំណត់យកទីតាំងដើម្បីបំពេញតម្រូវការ។

៤.ផ្សព្វផ្សាយផលិតផល មុននឹងយើងឲ្យគេស្គាល់ផលិតផលរបស់យើង មិនមែនជារឿងងាយស្រួលនោះទេ ត្រូវប្រឹងប្រែងចែកចាយបន្តឲ្យគេបានស្គាល់កាន់តែច្រើន។ ផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក IG និង Google My Business ជាដើម។ការប្រកួតប្រជែងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាវិធីសាស្រ្ដដ៏រីករាយ និងងាយស្រួលក្នុងការតភ្ជាប់ ទំនាក់ទំនងជាមួយអតិថិជន នាំមកនូវការគាំទ្រផលិតផលបន្ថែមទៀត ផ្ដល់ឲ្យអតិថិជនផ្ដាច់មុខ ដើម្បីក្លាយជាមនុស្សដែលចាប់ដៃលើផលិផលរបស់អ្នកដោយឥតថ្លៃរួមជាមួយការផ្សព្វផ្សាយក្នុងហាងផងដែរ។

៥. ដោះស្រាយនៅពេលលក់មិនដាច់ ការលក់ផលិតផលឬសេវាកម្មបែបណាក៏ដោយ ពេលខ្លះអ្នកលក់ក៏មិនសូវដាច់ដែរ តែយើងត្រូវតែដឹងអំពីបញ្ហាទាំងនេះត្រៀមចិត្តត្រៀមចិត្តសម្រាប់ដោះស្រាយ នៅពេលអ្នកចាប់ផ្ដើមបើកអាជីវកម្ម ឬធ្វើជំនួញអ្វីមួយតែងតែរំពឹងថាការលក់របស់លោកអ្នក ការរកស៊ីរបស់លោកអ្នក នឹងទទួលបានជោគជ័យដោយអាស្រ័យទៅលើទីផ្សារ។

៦. ត្រូវមានទំនាក់ទំនងជាមួយអតិថិជន ការមានទំនាក់ទំនងជាមួយអតិថិជន គឺទាមទារឲ្យអ្នកមានជំនាញខាងភាគទន់ សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ហើយអាចធ្វើឲ្យអ្នកចំណាយពេលបន្ដិចប៉ុន្តែអ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ការទំនាក់ ទំនងបែបមិច ពួកគាត់ចូលចិត្តឬមិនចូលចិត្តអ្វី ការដែលអ្នកធ្វើឬនិយាយអ្វីដែលអតិថិជនចូលចិត្តស្ដាប់ នោះធ្វើឲ្យងតិថិជនរបស់អ្នកមានអារម្មណ៍ថាស្រស់ស្រាយក្រោយជជែកជាមួយអ្នក។

៧. ត្រូវធ្វើចិត្តឲ្យត្រជាក់មិនត្រូវក្ដៅឆេវឆាវចេះប្រើប្រាស់បុគ្គលិក និងរៀបចំផែនការណ៍របស់ក្រុមហ៊ុនឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានជនឆ្លៀតឱកាសលួចបន្លំគេងប្រវ័ញធ្វើឲ្យខាតបង់ទ្រព្យ៕

អត្ថបទដោយ៖ សុភ័ក្រ្ត