ក្មេងប្រុសស្លៀកពាក់ខោអាវរហែកត្រូវបានឪពុកម្តាយបោះបង់ចោល ពេលនេះមានទេវតាចុះមកប្រោសហើយ

18

ក្រោយឃើញព័ត៌មានក្មេងប្រុសម្នាក់ដែលត្រូវឪពុកម្ដាយបំបោះបង់ចោលភ្លាម  មិនអោបដៃឈរមើលរាជនីចិត្តធម៍លោកស្រី ទ្រី ដាណា នឹងស្វាមីបានចេញមុខជួយថវិការចំនួន១លានរៀល និងសម្ភារៈផ្សេងៗដូចជា សម្លៀកបំពាក់ ស្បែកជើង កាតាប សម្ភារះសិក្សារ គ្រឿងឧបភោគបរិភោគគ្រប់មុខដើម្បីជាការជួយផ្គត់ផ្គង់ទំនុកបំរុងបានមួយពេល និងជាការផ្ដល់កម្លាំងចិត្តដល់ប្អូនប្រុសអោយខិតខំតស៊ូររៀនសូត្របន្ថែមទៀត។

ជាក់ស្ដែង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពក្រុមការងាររបស់លោកស្រីក្នុងការចុះជួយឧបត្ថម្ភអំណោយជាច្រើនដល់ប្អុនប្រុស ដោយភ្ជាប់ជាមួយនឹងសារដ៏រំភើប និងមានអត្ថន័យថាខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូហើយ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវសទៅជាឡើងពណ៍អស់ហើយ បើខោវិញពាក់ចងចង្កេះ តែប្អូននៅតែតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។

ទោះយ៉ាងណាក្តី នាងខ្ញុំនៅតែផ្ដល់ជូនតាមរយៈក្រុមការងារជួយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយឃើញទង្វើរដ៏ល្អប្រពៃរបស់លោក ស្រី ទ្រីដាណាភ្លាមមានមហារជនជាច្រើនបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបជំនួសប្អូនប្រុស ដោយអ្នកខ្លះបានលើកឡើងថា “អរគុណប្អូនស្រីទ្រីដាណាទេវតាចិត្តបុណ្យ ដែលបានយកចិត្តទុកដាក់បែបនេះ បងសូមជូនពរឲ្យប្អូនស្រី និង​គ្រួសារជួបតែសំណាងល្អគ្រប់ពេលវា។”

អត្ថបទដោយ៖ ដានេត