ជាស្ត្រីរោងចក្រប្រាក់ខែ ៧០ ដុល្លាសោះ តែម៉ែដាវិវត្តន៍ខ្លួនក្លាយជាសេដ្ឋីនីជោគជ័យទាំងវ័យក្មេង

311

ទម្រាំមានកេរ្តិ៍ឈ្មោះសល់លុយឡានវីឡាដូចសព្វថ្ងៃនេះ ម៉ែដា ដែលគ្រប់គ្នាស្គាល់ច្បាស់ថាអគ្គនាយិកា DW Gluta Cambodia នោះបានតស៊ូជម្នះរាល់ឧបសគ្គជាមួយស្វាមីដោយផ្ដើមឡើងពីប្រាក់ខែ៧០ដុល្លារធ្វើការជាកម្មការិនីរោងចក្រ ឯស្វាមីវិញធ្វើជាកម្មករនៅប្រទេសថៃ។

និយាយរៀបរាប់ក្នុងការ Live យប់មិញ ម៉ែដា បានឲ្យដឹងថា លោកស្រីធ្លាប់ធ្វើការជាកម្មការិនីរោងចក្រអស់រយៈពេលជាច្រើនឆ្នាំ មុនមានអ្វីៗដូចសព្វថ្ងៃនេះដោយកាលនោះលោក ស្រីរស់នៅក្នុងផ្ទះតូចចង្អៀតមួយឈើលើថ្មក្រោម។ ចំណែកឯស្វាមីវិញទៅធ្វើការជាកម្មករគេនៅប្រទេសថៃដើម្បីជួយរកលុយមកផ្គត់ផ្អង់គ្រួសារ។

អំឡុងពេល ម៉ែដា ធ្វើការជាកម្មការិនីរោងចក្រទទួលបានតែប្រាក់ខែ៧០ដុល្លារក្នុងមួយខែនោះធ្វើឲ្យមនុស្សមួយចំនួននៅជុំវិញខ្លួនលោកស្រី មើលងាយនិន្ទាគ្រប់បែបយ៉ាង។ ការមើលងាយពីមនុស្សនៅជុំវិញខ្លួន បានធ្វើឲ្យលោកស្រីតស៊ូជម្នះគ្រប់ឧបសគ្គដោយមិនខ្លាចនឿយហត់រហូតមានលុយឡានវីឡា និងក្លាយជាសេដ្ឋីនីទាំងវ័យក្មេង។

ម៉ែដា បន្ថែមទៀតថា៖”ទម្រាំមានថ្ងៃនេះ ៨ឆ្នាំនេះខ្ញុំតស៊ូចាប់ដៃគ្នាជាមួយស្វាមីខ្ញុំទើបមានថ្ងៃនេះ អូនសុំទោសប្តីសំលាញ់ដែលអូនមិនមានអ្វីគ្រប់គ្រាន់អោយបង។នេះជាផ្ទះដែលខ្ញុំបានរស់នៅកាលពី ៨ឆ្នាំមុន ព្យាយាម តស៊ូទាំងយប់ទាំងថ្ងៃទម្រាំមានថ្ងៃនេះ។

សូម្បីតែពេលជួបគ្នាជាមួយគ្រួសារប្តីញុំបាយអោយត្រង់មាត់មិនចង់បាន មិនដែលរុញរា ចុះចាញ់គ្រប់បញ្ហា ទោះលំបាកយ៉ាងណា ។ពេលខ្លះខ្ញុំហត់គិតចង់ផ្ទុះខួរហើយដើម្បីអោយរីកចំរើនតំណាងលក់ដាច់ ។

ភាពរីកចំរើន នឹងការជោគជ័យរបស់ខ្ញុំមិនមែនភាពចៃដន្យទេ រាប់ឆ្នាំមកនេះស៊ូគ្មានថ្ងៃសំរាកទេ។ខំនឹងបានស៊ូៗកុំបាក់ទឹកចិត្ត៕

អត្ថបទដោយ៖ ជន សុភក្រ្ត័